អំពីយើង

ចំពោះការមកដល់ក្នុងប្រព័ន្ធសិក្សាអេឡិចត្រូនិចរបស់គ្រឹះស្ថានចម្រើន

ប្រព័ន្ធសិក្សាអេឡិចត្រូនិច ឬហៅជាភាសាអង់គ្លេសថា E-learning platform គឺជា software ដែលបង្កើតឡើងដើម្បីអាច ផ្តល់វគ្គបណ្តុះបណ្តាល ធ្វើការគ្រប់គ្រង និងត្រួតពិនិត្យអ្នកសិក្សារៀនសូត្រ ពីចង្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិចបានយ៉ាងល្អប្រសើរ។ អត្ថប្រយោជន៍របស់ E-learning platform នោះគឺ អ្នករៀនអាចចូលទៅកាន់កម្មវិធីនេះតាមរយៈទូរស័ព្ទដៃ ឬTablet ឬ Ipad  ឬកុំព្យូទ័រ​ ពីចម្ងាយដោយគ្រាន់តែភ្ជាប់ប្រព័ន្ធអ៊ីនធឺណែត ទោះបីនៅកន្លែងណាមួយ និងពេលវេលាណាមួយក៏ដោយ ពិសេសជាងនេះទៅទៀត ប្រព័ន្ធនេះជួយធ្វើការសន្សំសំចៃថវិកា និងវេលាបានទៀតផង។

ដើម្បីបំពេញតម្រូវការ និងគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពឥតឈប់ឈររបស់បុគ្គលិក គ្រឹះស្ថានចម្រើនបានសហការនិងទិញទំរង់ប្រព័ន្ធសិក្សាអេឡិចត្រូនិច ឬហៅជាភាសាអង់គ្លេសថា E-learning platform ពីអង្គការ GoodReturn នៅចុងឆ្នាំ២០១៩ ដោយមានជំនឿជឿជាក់ថាទំរង់នេះមានប្រសិទ្ធិភាពបំផុតក្នុងការកសាងសមត្ថភាពបុគ្គលិក និងជួយគាំទ្រពួកគាត់ឲ្យឆាប់ទទួលបាននូ​វចំណេះដឹងថ្មីៗ ឬអាចសម្របខ្លួនបានលឿនជាមួយនឹងគោលនយោបាយនិងនិតិក្រមថ្មីផងដែរ ដែលស្របគ្នាជាមួយនឹងទស្សនៈវិស័យ និងបេសកម្មរបស់នាយដ្ឋានធនធានមនុស្សលើការកសាងសមត្ថភាពបុគ្គលិកដូចខាងក្រោម៖

ទស្សនៈវិស័យ

ជាថ្នាលបណ្ដុះបណ្ដាលសមត្ថភាពធនធានមនុស្សទាំងបរិមាណ និងគុណភាព ប្រកបដោយគុណធម៌ សីលធម៌ និងវិជ្ជាជិវៈ។

បេសកម្ម

.គាំទ្រនិងជម្រុញបុគ្គលិកតាមរយៈការបណ្តុះបណ្តាលទាំង តាមប្រព័ន្ធសិក្សាអេឡិចត្រូនិច និងការបណ្ដុះបណ្ដាលក្នុងថ្នាក់។

. បង្កើតបណ្ណាល័យផ្ដល់នូវការសិក្សាស្រាវជ្រាវ ដើម្បីបង្កើនសមត្ថភាពការងារប្រកបដោយគុណភាព។